ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក នៅទីស្តីការក្រសួង

 

           

    នៅរសៀលថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក នៅទីស្តីការក្រសួងយុត្តិធម៌ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង និង   មន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។