ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងឱ្យឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ឯកឧត្តម ឃ្លោក ដារ៉ា ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ និងជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ...

         នារសៀល ថ្ងៃ ព្រហស្បតិ៍ ០៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ តំណាងឱ្យឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ​និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌ ឯកឧត្តម ឃ្លោក ដារ៉ា ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ និងជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំក្រុមការងារជួបប្រជុំពិភាក្សាជាមួយតំណាងស្ថានទូតកាណាដានៅរាជធានីភ្នំពេញ តាមរយៈវីដេអូ Conferenceពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌។