ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ រួមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានទទួលការជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូគណៈមេធាវី ដឹកនាំដោយឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

       នារសៀលថ្ងៃសុក្រ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ រួមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានទទួលការជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូគណៈមេធាវី ដឹកនាំដោយឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងជំនួបដ៏សំខាន់នេះ ភាគីទាំងពីរ បានពិភាក្សាលើរបៀបវរៈចំនួន៤ ដូចខាងក្រោម​ ៖
១.បញ្ហានៃការការពារក្តីជូនជនក្រីក្រ
២.ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី
៣.ករណីវិវាទរដ្ឋប្បវេណី និងបទល្មើសព្រហ្មទណ្ឌ
៤.ការផ្សព្វផ្សាយសាលក្រមឬសាលដីការបស់តុលាការ
ជាលទ្ធផល ជំនួបសំណេះសំណាល និងកិច្ចពិភាក្សាការងារខាងលើនេះបានបញ្ចប់ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយលទ្អផលល្អ។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រគល់នូវ អាល់កុលលាងសម្អាតដៃមួយចំនួន ជូនគណៈមេធាវីដើម្បីប្រើប្រាស់នៅក្នុងគណៈមេធាវី ក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ ៕