ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ពិធីសម្បថបំពេញនីតិសម្បទាជានគរបាលយុត្តិធម៌របស់មន្រ្តីចុះត្រួតពិនិត្យ និងអធិការកិច្ចប្រេងកាត នៃ ក្រសួង រ៉ែនិងថាមពល នៅសាលសវនាការ សាលាដំបូងខេត្តបាត់ដំបង

        នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៨ និង ៣០នាទី នៅក្នុងសាលសវនាការនៃសាលាដំបូងខេត្តបាត់ដំបង ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និង តំណាងសាលាដំបូងខេត្តបាត់ដំបង ដែលមានលោក គឹម ហេង អនុប្រធានសាលាដំបូងខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សា , លោក អុី សុវណ្ណ ចៅក្រមសាលាដំបូងខេត្តបាត់ដំបង និងជាចៅក្រមប្រឹក្សា ,លោកស្រី ជុំ សង្វា ចៅក្រមសាលាដំបូងខេត្តបាត់ដំបង និងជាចៅក្រមប្រឹក្សា លោក វង កុសល ក្រឡាបញ្ជីពិធី បានចូលរួមពិធីសម្បថបំពេញនីតិសម្បទាជានគរបាលយុត្តិធម៌របស់មន្រ្តីចុះត្រួតពិនិត្យ និង អធិការកិច្ចប្រេងកាត នៃ ក្រសួង រ៉ែនិងថាមពល ចំនួន ០៣ រូប ស្រី ០១ រូប តាមប្រកាសអន្តរក្រសួងលេខ១៣៤ ក.យ.រ.ថ ប្រក/២០ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងយុត្តិធម៌ និង ក្រសួង រ៉ែ និងថាមពល។