ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

គណៈប្រតិភូ នៃសាលាឧទ្ធរណ៍ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំសំណេះសំណាល និងធ្វើអធិការកិច្ចការងារ នៅសាលប្រជុំសាលាដំបូងខេត្តព្រះសីហនុ

         នាព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅសាលប្រជុំសាលាដំបូងខេត្តព្រះសីហនុ មានកិច្ចប្រជុំសំណេះសំណាល និងចុះធ្វើអធិការកិច្ចរបស់ សាលាឧទ្ធរណ៍ព្រះសីហនុ និងមហាអយ្យការ អមសាលាឧទ្ធរណ៍ព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ   ឯកឧត្តម អភិបាលរងខេត្តព្រះសីហនុ តំណាង ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ចៅក្រម ព្រះរាជអាជ្ញារង និងស្នងការរងនគរបាលខេត្តព្រះសីហនុ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកប្រធានពន្ធនាគារ និងលោកប្រធានលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងខេត្តព្រះសីហនុ។