ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារទី៤ នៃគ.យ.ក.ស ចុះត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត។

      នាថ្ងៃពុធ ០៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ គ.យ.ក.ស បានរៀបចំកិច្ចប្រជុំពិនិត្យ តាមដាន និងបូកសរុបលទ្ធផលអនុវត្តការងារក្នុងយុទ្ធនាការដោះស្រាយការកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង និងមន្រ្តីពាក់ព័ន្ធ។