ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំក្រុមការងារជួបជាមួយនឹងលោកជំទាវអគ្គរាជទូតសហភាពអឺរុប តាមរយៈ Video Conference

        នៅក្រសួងយុត្តិធម៌ ព្រឹកថ្ងៃសុក្រ ១៣ រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំក្រុមការងារជួបជាមួយនឹងលោកជំទាវអគ្គរាជទូតសហភាពអឺរុប តាមរយៈ Video Conference ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ និងពិភាក្សាត្រៀមសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ដែលនឹងរៀបចំនៅថ្ងៃទី២៥-២៧ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។