ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុត្តិធម៌ បន្តពង្រឹងវិធានការ ការពារ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩

       នៅព្រឹក ថ្ងៃពុធ ១១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីក្រសួងយុត្តិធម៌ បានរៀបចំចាត់ចែង ពង្រឹងវិធានការ ការពារ និងទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ ដោយបានធ្វើការទំនាក់ទំនងជាមួយក្រុមអ្នកជំនាញបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ឱ្យមកបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបន្ទប់នីមួយៗ និងក្នុងបរិវេណក្រសួង។

     សូមបញ្ជាក់ផងដែរថា ក្រៅពីការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងក្រសួង ក្រសួងក៏បានយកចិត្តទុកដាក់ជានិច្ច តាមការណែនាំ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយ​បាន​បំពាក់សីតុណ្ហមាត្រ សម្រាប់វ៉ាស់​កម្ដៅជូនមន្ត្រីរាជការ និងភ្ញៀវគ្រប់រូបផងដែរ មិនតែប៉ុណ្ណោះបុគ្កលតម្នាក់ៗតម្រូវ​ ឲ្យ​លាងដៃនឹងទឹកអាល់កុលសម្លាប់មេរោគ ព្រមទាំងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាត ឱ្យចូលក្នុងបរិវេណក្រសួង និងត្រូវអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាលជានិច្ច ជាពិសេសការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្កល ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ឱ្យមានប្រសិទ្ធភាព។