ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។

         នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ នាទីស្តីការក្រសួង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើកិច្ចសហប្រតិបតិ្តការ ជាច្រើននៅក្នុងវិស័យច្បាប់ និងយុតិ្តធម៌ រួមមាន ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុតិ្តធម៌, ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, បញ្ហាយេនឌ័រ និង ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុតិ្តធម៌ជាដើម។