ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង ចូលរួមកម្មវិធីប្រទានភ្លើងជ័យ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២០ នៅវិមានឯករាជ្យ

        នៅព្រឹកថ្ងៃចន្ទ ៩រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង ចូលរួមកម្មវិធីប្រទានភ្លើងជ័យ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២០ នៅវិមានឯករាជ្យ ។

        ថ្ងៃទី០៩ វិច្ឆិកា ២០២០ នេះ គឺជាខួបគម្រប់ ៦៧ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានទទួល ឯករាជ្យពេញបរិបូណ៌ ពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជបូនីយកិច្ច របស់ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ។