ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញដឹកនាំគណៈប្រតិភូឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ...

       នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូឧត្ដម​ក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម​អគ្គលេខា​ធិការដ្ឋាន​ឧត្ដម​ក្រុម​ប្រឹក្សា​នៃអង្គ​ចៅក្រម​ថ្វាយ​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅវិមានឯក​រាជ្យ និង​ព្រះ​បរម​រូប​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ក្នុងពិធីបុណ្យឯករាជ្យជាតិ​​ ថ្ងៃទី​០៩ ខែវិចិ្ឆកា ឆ្នាំ​១៩៥៣ - ថ្ងៃ០៩ ខែវិចិ្ឆកា ឆ្នាំ​២០២០ ។

       ថ្ងៃទី ០៩ វិច្ឆិកា ២០២០ នេះ គឺជាខួបគម្រប់ ៦៧ឆ្នាំគត់ ដែល ប្រទេសកម្ពុជា​បានទទួលឯករាជ្យ ពេញបរិបូណ៌ ពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជបូនីយកិច្ចរបស់ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។