ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ គ.យ.ក.ស. អញ្ជើញដឹកនាំក្រុមការងារទី១ បើកកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផល នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូងខេត្តស្វាយរៀង

        នៅ​ព្រឹក ថ្ងៃ​សុក្រ ៦​រោច ខែ​ក​ត្កិ​ក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​ទី​១ នៃ​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត (​គ​.​យ​.​ក​.​ស​.) បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ទី​១ ចុះទៅ​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យមើល​លទ្ធផល នៃ​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ ​នៅ​សាលាដំបូង​ខេត្តស្វាយរៀង​។​

        កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ប្រធាន​ទទួលបន្ទុក​តំបន់​ទី​១ ព្រមទាំង​ក្រុមការងារ​ទទួលបន្ទុក​នៅ​សាលាដំបូង​ខេត្តស្វាយរៀង ឯកឧត្តម​ប្រធាន​សាលាដំបូង ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង និង​លោក​ប្រធាន​លេខាធិការដ្ឋាន​។​