ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ  រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការី បានអញ្ជើញចូលរួមប្រជុំការពារ លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅឯវិមានរដ្ឋសភា

នាព្រឹកថ្ងៃសុក្រ ៣ រោច ខែចេត្រ  ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០  ខែមេសា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា  លើកទី៤  នីតិកាលទី៦  ឯកឧត្តម កើត រិទ្ធ  រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការី បានអញ្ជើញចូលរួមប្រជុំការពារ លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅឯវិមានរដ្ឋសភា។ 
សេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ ត្រូវបានរដ្ឋសភាពិនិត្យ និងអនុម័ត ដោយសម្លេងភាគច្រើនលើសលប់។