ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាឧត្តមមន្រ្តីច្បាប់អាស៊ាន កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមវេទិកាច្បាប់អាស៊ានឆ្នាំ២០២០ ស្តីពី «ការចែករំលែកបទពិសោធន៍លើការពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ និង....

                ទីស្តីការក្រសួងយុត្តិធម៌ៈ៖ នៅថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអនុញ្ញតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាឧត្តមមន្រ្តីច្បាប់អាស៊ាន កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមវេទិកាច្បាប់អាស៊ានឆ្នាំ២០២០ (Asean Law Forum 2020) ស្តីពី «ការចែករំលែកបទពិសោធន៍លើការពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ និងសេចក្តីសម្រេចរបស់តុលាការនៅបណ្តាប្រទេសសមាជិកអាស៊ាន»

        សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម អគ្គលេខាធិការរងអាស៊ាន គណៈប្រតិភូឧត្តមមន្ត្រីច្បាប់អាស៊ាននៃប្រទេសជាសមាជិកអាស៊ាន ទាំង១០ តំណាងUNDP តំណាងJICA និងទីប្រឹក្សាអន្តរជាតិមកពីប្រទេសជប៉ុន និងបារាំង។ ដោយឡែក សមាសភាពគណៈប្រតិភូកម្ពុជារួមមាន អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង និងអាជ្ញាសាលា នៃសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តំណាងអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងក្រុមការងារនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនិងដៃគូអភិវឌ្ឍន៍ នៃក្រសួងយុត្តិធម៌។

         ក្នុងវេទិកាច្បាប់អាស៊ានឆ្នាំ២០២០នេះ គណៈប្រតិភូឧត្តមមន្ត្រីច្បាប់អាស៊ាននៃប្រទេសជាសមាជិកអាស៊ានទាំង១០ បានធ្វើបទបង្ហាញរៀងៗខ្លួនពាក់ព័ន្ធនឹងបទពិសោធន៍ បញ្ហាប្រឈម និងទស្សនៈវិស័យនៃការអនុវត្តសេចក្តីសម្រេចផ្នែករដ្ឋប្បវេណី និងពាណិជ្ជកម្មរបស់តុលាការរបស់ខ្លួន។ បន្ថែមពីលើនេះទៀត ទីប្រឹក្សាអន្តរជាតិក៏បានធ្វើបទបង្ហាញទាក់ទងនឹងការអនុវត្តសេចក្តីសម្រេចរបស់តុលាការនៅប្រទេសជប៉ុន ប្រទេសបារាំង និងក្នុងបរិបទអន្តរជាតិ។