ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារតុលាការគំរូ បានដឹកនាំកិច្ចប្រជុំក្រុមការងារតុលាការគំរូរបស់ក្រសួងយុត្តិធម៌។

            នាថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០ព្រឹក ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារតុលាការគំរូ បានដឹកនាំកិច្ចប្រជុំក្រុមការងារតុលាការគំរូរបស់ក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាដោះស្រាយបញ្ហាប្រឈមនៅតាមសាលាដំបូងរាជធានី-ខេត្ត ពាក់ព័ន្ធនឹងការចុះបញ្ជីសំណុំរឿង ការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធកំព្យូទ័រ និងសំណើរសុំសម្ភារបរិក្ខាពីសាលាដំបូងរាជធានី-ខេត្ត នៅសាលប្រជុំនៃទីស្ដីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល អគ្គលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកកិច្ចការរដ្ឋបាលតុលាការ និងសមាជិកក្រុមការងារសរុបចំនួន១៣រូប។