ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោបល់បន្ថែម លើសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង

         នាព្រឹក ថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុុត្តក្រសួងស្ថាប័ន បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិង ផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីការការប្រកួតប្រជែង នាសាលប្រជុំ នៃទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម និងសមាជិក សមាជិកាក្រុមការងារ សរុប ១៤រូប។