ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ គ.យ.ក.ស. អញ្ជើញដឹកនាំក្រុមការងារទី១ បើកកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផល នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូងខេត្តព្រៃវែង

          នៅព្រឹក ថ្ងៃអង្គារ ៣រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានអញ្ជើញដឹកនាំក្រុមការងារទី១ ចុះទៅបើកកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផល នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តព្រៃវែង។

     កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានទទួលបន្ទុកតំបន់ទី១ ព្រមទាំងក្រុមការងារទទួលបន្ទុកនៅសាលាដំបូងខេត្តព្រៃវែង ឯកឧត្តមប្រធានសាលាដំបូង និងចៅក្រមនៃសាលាដំបូងខេត្តព្រៃវែង ឯកឧត្តមព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង លោកស្រីប្រធានលេខាធិការដ្ឋាន អនុប្រធាន លេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្រ្តីលេខាធិការដ្ឋានទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង៕