ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជី ឈ្មោះទណ្ឌិតស្នើសុំ បន្ធូរបន្ថយទោសនិងលើកលែងទោស ដឹកនាំកិច្ចប្រជុំពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក...

          នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជី ឈ្មោះទណ្ឌិតស្នើសុំ បន្ធូរបន្ថយទោសនិងលើកលែងទោស   ដឹកនាំកិច្ចប្រជុំពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដើម្បី គោរពស្នើសុំសម្តេចនាយករដ្ឋមន្រ្តី ក្រាបបង្គំទួលថ្វាយព្រះមហាក្សត្រផ្តល់ការបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃ៣០-៣១ តុលា និង ថ្ងៃ០១ វិច្ឆិកា ២០២០ ខាងមុខនេះ។ កិច្ចប្រជុំ នេះមានការ ការអញ្ជើញចូលរួមពីតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន តំណាងក្រសួងមហាផ្ទៃ (រួមទាំងតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធនាគារ) តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី។