ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារ ជួបពិភាក្សាការងារជាមួយប្រតិភូសមាគមសាលាត្រាជូ។

        នៅក្រសួងយុត្តិធម៌ រសៀលថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារ ជួបជាមួយប្រតិភូសមាគមសាលាត្រាជូ ដើម្បីពិភាក្សាអំពីឱកាសនៃការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការងារបណ្តុះបណ្តាល ស្រាវជ្រាវ អភិវឌ្ឍ និងផ្សព្វផ្សាយច្បាប់ ឱ្យបានកាន់តែទូលាយជូនដល់សាធារណជន។