ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយក កិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ អញ្ជើញជាគណៈអធិបតី ក្នុង​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ហិរញ្ញប្ប​ទាន​

        នៅព្រឹកថ្ងៃអង្គារ  ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧  ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន ពេជ្រសាលី  អគ្គនាយក  កិច្ចការអយ្យការ  និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌      ដោយ​ទទួល​បាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បាន​អញ្ជើញ​ជា​គណៈអធិបតី​ ថ្លែង​បើក​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​ការ​សម្អាតប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម ​និង​ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលរៀបចំឡើងដោយ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ។ សិក្ខាសាលានេះ មានសមាជិកចូលរួមចំនួន១១០រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២៣ ។ គោលបំណងនៃសិក្ខាសាលានេះគឺផ្សព្វផ្សាយច្បាប់និងបង្កើនការយល់ដឹងដល់មន្រ្តីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការីកសាយភាយអាវុធមហាប្រល័យ។