ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារទី៤ គ.យ.ក.ស. ប្រជុំពិនិត្យវឌ្ឍនភាពការងារនៃចំណាត់ការសំណុំរឿងកកស្ទះក្នុងរយៈពេល ១៥០ថ្ងៃ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ

         ខេត្តតាកែវ ៖ នាថ្ងៃអង្គារ ១១ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឃ្លោក ដារ៉ា ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ នៃក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមការងារទី៤ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស) បានដឹកនាំក្រុមការងារទី៤ បើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារនៃចំណាត់ការសំណុំរឿងកកស្ទះរួចក្នុងរយៈពេល ១៥០ថ្ងៃ និងផ្ទៀងផ្ទាត់ ប្រមូលរបាយការណ៍ប្រចាំខែនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ។ កិច្ចប្រជុំនេះមានការចូលរួមពីប្រធានលេខាធិការដ្ឋានរដ្ឋបាល និងមន្រ្តីពាក់ព័ន្ធ។