ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី ការគ្រប់គ្រងប្រាក់ ទាក់ទងនឹងការតម្កល់ ការផ្ញើ និងការដាក់ប្រាក់ធានា នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង..

        នារសៀលថ្ងៃអង្គារ៍ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ច ប្រជុំពិភាក្សា ស្តីពី «ការគ្រប់គ្រងប្រាក់ ទាក់ទងនឹង ការតម្កល់ ការផ្ញើ និងការដាក់ប្រាក់ធានា នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត» ដោយមានការចូលរួមពី ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល​ និងជា​អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ, ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល​ និង​ជាអគ្គលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានតុលាការ ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន នៃសាលាដំបូង រាជធានី-ខេត្ត ទូទាំងប្រទេស។