ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១

     ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១១ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំអន្តរក្រសួង ដែលបានប្រព្រឹត្តទៅនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥-២៧ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។