ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានប្រជុំដើម្បីត្រៀមរៀបចំសិក្ខាសាលា«ស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា»

         នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីត្រៀមរៀបចំសិក្ខាសាលាស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈមួយចំនួន ទាក់ទងនឹងការកំណត់គោលបំណងនៃសិក្ខាសាលា សមាសភាព និងវាគ្មិនដែលចូលរួម ការបែងចែកតួនាទីភារកិច្ចសម្រាប់ក្រុមការងារ ក៏ដូចជាពិភាក្សាលើកិច្ចការពាក់ព័ន្ធមួយចំនួនទៀត៕