ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាលើកទី១៣ ស្តីពី «សៀវភៅ ស ការពារជាតិឆ្នាំ២០២១»

       ខេត្តសៀមរាប : កាលពីថ្ងៃពីថ្ងៃអង្គារ ៤កើត ដល់ថ្ងៃព្រហស្បតិ៍ ៦កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់    ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិនលើប្រធានបទ «ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ក្នុងសិក្ខាសាលាលើកទី១៣ ស្តីពី «សៀវភៅ ស ការពារជាតិឆ្នាំ២០២១» ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក សួន សំណាង ប្រធានក្រុមការងារសៀវភៅ ស ការពារជាតិឆ្នាំ២០២១ សមាជិកក្រុមការងារ តំណាងស្ថានទូតអូស្រ្តាលី និងតំណាងក្រសួងដែលពាក់ព័ន្ធរួមមានជាអាទិ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។