ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួប ពិភាក្សាការងារជាមួយប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា

        នារសៀលថ្ងៃសុក្រ ៧កើត ខែកតិ្តក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុតិ្តធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួប ពិភាក្សាការងារជាមួយប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។ នៅក្នុងកិច្ចជំនួបនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរនាពេលកន្លងមក និងបានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបតិ្តការទ្វេភាគី និងអំពីលទ្ធភាពដែលសហភាពអឺរ៉ុបប្រចាំកម្ពុជា អាចជួយដល់កម្ពុជា ជាពិសេសជួយដល់ក្រសួងយុតិ្តធម៌ លើការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុតិ្តធម៌ ជាដើម។