ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

អយ្យការអមសាលាដំបូងខេត្តកណ្ដាល បើកកិច្ចប្រជុំកិច្ចការផ្ទៃក្នុង និងផ្សព្វផ្សាយលទ្ធផល នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្ដាល ក្នុងរយៈពេល១៥០ថ្ងៃ កន្លងមក

        នាថ្ងៃព្រហស្បតិ៍ ០៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២:30នាទី រសៀល នៅអយ្យការ អមសាលាដំបូងខេត្តកណ្ដាល បានធ្វើការប្រជុំផ្ទៃក្នុងដឹកនាំដោយ ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងមានសមាសភាពចូលរួមពីលោក លោកស្រីជាព្រះរាជអាជ្ញារង និងលោក លោកស្រីជាក្រឡាបញ្ជី នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ទាំងអស់ ដែលមានរបៀបវារៈពីរ ដូចខាងក្រោម ៖

១- ការផ្សព្វផ្សាយអំពីការប្រកាសលទ្ធផលរយៈពេល ១៥០ ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដោយបានពាំនាំ យកការណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី មកចែករំលែកជូនទៅដល់តំណាងអយ្យការ និងក្រឡាបញ្ជី អយ្យការទាំងអស់ឲ្យបានជ្រាបជាព័ត៌មាន ដែលមាន​ប្រាំចំណុចមានដូចជា:

+ ភាពជោគជ័យនៃយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង របស់ក្រសួងយុត្តិធម៌

+ ផែនការសកម្មភាពក្នុងកិច្ចបន្តនៃការអនុវត្តយុទ្ធនាការនៃការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង

+ ការប្តេជ្ញាចិត្តបញ្ចប់ការកកស្ទះនៅដំណាច់ឆ្នាំនេះ + សុំឲ្យបញ្ចប់នូវសំណុំរឿងចាស់ និងបន្តចាត់ការសំណុំរឿងថ្មី

+ បន្តការធ្វេីរបាយការណ៍ដែលធ្វើរាល់ថ្ងៃនេះជាទៀងទាត់ និងត្រូវបន្តជាអចិន្ត្រៃយ៍

+ ការផ្តាំផ្ញើនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ និងសម្តែងការអរគុណរបស់ ឯកឧត្តមរដ្ឋមន្រ្តី ចំពោះកិច្ចខិតខំបំពេញកិច្ចការរបស់លោក លោកស្រី

២- កិច្ចការផ្ទៃក្នុងរបស់អយ្យការអមសលាដំបូងខេត្តកណ្តាល

+ ពិនិត្យលើកិច្ចការអធិការកិច្ច និងផ្សព្វផ្សាយ និងដោះស្រាយបញ្ហាប្រឈមនៅតាមបណ្តាល ក្រុង-ស្រុក ១១ ក្នុងឆមាសទី២

+ ស្នើឲ្យមានមតិយោបល់

+ ការតាមដានសកម្មភាពបទល្មើសតាម ក្រុង-ស្រុក រៀងៗខ្លួនក្នុង ក្រុមតេឡេក្រាម (Chanel Telegram) សុំឲ្យពិនិត្យផ្ទៀងផ្ទាត់ និងផ្តល់មតិដឹកនាំដល់មន្រ្តីនគរបាលយុត្តិធម៌នៅតាមមូលដ្ឋាន

+ ការអនុវត្តសេចក្តីណែនាំលេខ ០១ របស់ក្រសួង

- ជំរុញឲ្យបានច្រើនលើនីតិវិធីបង្ហាញខ្លួនភ្លាម

- បន្តបង្កើននីតិវិធីនៃការជម្រះផ្ទាល់ * ការតម្កល់ទុកឥតចាត់ការ (បើកការចោទប្រកាន់ពុំមានប្រយោជន៍)

+ ការបង្ហាញនូវទឡ្ហីករណ៍ឲ្យបានល្អិតល្អន់ក្នុងសំអាងហេតុនៃសេចក្ដីសម្រេចផ្សេងៗ

+ គ្រប់ការសួរយកចម្លើយត្រូវថតចម្លងអត្តសញ្ញាណប័ណ្ណអ្នកដែលផ្ដល់ចម្លេីយភ្ជាប់ក្នុងសំណុំរឿង ។

+ការចុះតាមបណ្តាលក្រុង-ស្រុក ត្រូវប្រមូលពត៌មានអំពីសកម្មភាពរបស់នគរបាលប៉ុស្តិ៍ នីមួយៗ ជាពិសេសបញ្ហាប្រឈម និងសំណូមពរ ។ 

កិច្ចប្រជុំខាងលើត្រូវបានបញ្ចប់នៅវេលាម៉ោង ៤ : ០០ នាទី រសៀល នាថ្ងៃខែឆ្នាំដដែល ដោយប្រព្រឹត្តទៅយ៉ាងរលូន ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ។