ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ  និងមន្ត្រីជាន់ខ្ពស់ក្រសួង យុត្តិធម៌   រួមនឹងតំណាងមកពីស្ថាប័នពាក់ព័ន្ធ បានចូលរួមប្រជុំ ការពារសេចក្តីព្រាងច្បាប់ស្តីពីការ គ្រប់គ្រងប្រទេស ជាតិស្ថិតក្នុងភាពអាសន្ន

នារសៀល  ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ដោយទទួល បានការចាត់តាំងពីរាជរដ្ឋាភិបាល  ឯកឧត្តម  កេីត  រិទ្ធ   រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  អមដោយថ្នាក់ដឹកនាំ  និងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌   រួមនឹងតំណាងមកពីស្ថាប័នពាក់ព័ន្ធ បានចូលរួមប្រជុំ ការពារសេចក្តីព្រាងច្បាប់ស្តីពីការ គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន  ជាមួយគណៈកម្មការនីតិកម្ម  និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយ  ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត  ប៉ែន  បញ្ញា  និងឯកឧត្តម  លោកជំទាវ  តំណាងគណៈកម្មការពាក់ព័ន្ធនានា  នៅវិមានរដ្ឋសភា។