ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌​ក្នុង​នាមឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តី​ទទួលបន្ទុក​បេសកម្ម​ពិសេសសូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ទាំងអស់ ដែលបានអញ្ជើញចូលរួមនិងបានចូលបច័្ចយដល់អង្គកឋិនទានរយៈពេល៣ថ្ងៃ

       

      នៅថ្ងៃទី១៦ ១៧ ១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងលោកជំទាវ, ឯកឧត្តម យ៉េត ចរិយា និងលោកជំទាវ និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ ក្រសួងយុតិ្តធម៌ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីបម្រើការនៅតាមសាលាជម្រះក្តីទំាងអស់ បានធ្វើពិធីដង្ហែអង្គកឋិនទាន ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តកលម្ពៈការាម ហៅវត្តកាទ្បោមភ្លុក (ស្ថិតនៅក្នុងឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង) និងវត្តសុវណ្ណរតនារាម ហៅវត្តក្រាំង (ស្ថិតនៅក្នុងឃុំ ព្រៃស្រទ្បិត ស្រុកពារាំង ខេត្តព្រៃវែង) ដើម្បីប្រមូលបច័្ចយកសាងសាលាឆាន់ សម្រាប់បម្រើជាឧត្តមប្រយោជន៍ក្នុងព្រះពុទ្ធសាសនា។

       ក្នុងឱកាសនេះដែរ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ និងលោកជំទាវ ក្នុងនាមឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តី និងលោកជំទាវ , ឯកឧត្តម យ៉េត ចរិយា និងលោកជំទាវ និងអ្នកផ្តើមបុណ្យទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានចូលបច័្ចយដល់អង្គកឋិនទាន និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីអង្គកឋិនទាននេះ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ៕