ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

គ .យ.ក.ស នៃក្រសួងយុត្តិធម៌ សូមអបអរសាទរ និង កោតសរសើរ ចំពោះសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ក្នុងការអនុវត្តដោយជោគជ័យនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ

       

       គណៈកម្មការដឹកនាំការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស) នៃក្រសួងយុតិ្តធម៌ សូមអបអរសាទរ និងកោតសរសើរចំពោះសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយឆន្ទៈ និងស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តដោយជោគជ័យនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ និងដែលទើបត្រូវបានធ្វើពិធីប្រកាសអំពីភាពជោគជ័យនេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។

ជាមួយនឹងលទ្ធផលនេះ គ.យ.ក.ស នៃក្រសួងយុតិ្តធម៌ សូមលើកទឹកចិត្ត និងជំរុញដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យបន្តខិតខំនិងយកចិត្តទុកដាក់ ដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មី ព្រមទាំងសំណុំរឿងរដ្ឋប្បវេណី នៅក្នុងសមត្ថកិច្ចរបស់ខ្លួន ឱ្យបាន រួចរាល់កាន់តែ ច្រើនបន្ថែមទៀត។