ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយក​​កិច្ច​ការអយ្យការ និងព្រហ្មទណ្ឌបានអញ្ជើញដឹកនាំគណៈប្រតិភូ​ក្រសួ​ងយុត្តិធម៌ចូល​រួម​សិក្ខា​ស្តីពី «ការគ្រប់គ្រង ការចាត់ចែង និងការរឹបអូស​ផលនៃបទល្មើស» នៅអង្គភាពប្រឆាំងអំពើពុករលួយ ។

         នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយក​​កិច្ច​ការអយ្យការ និងព្រហ្មទណ្ឌ​ ដោយបាន​​​ទទួលការឯកភាព​​ដ៏ខ្ពង់ខ្ពស់​ពី​​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​បានអញ្ជើញដឹកនាំគណៈប្រតិភូ​ក្រសួ​ងយុត្តិធម៌​ដែលមាន​ ឯកឧត្តម ខាន់ វណ្ណៈ អគ្គាធិការកិច្ចការតុលាការ ឯកឧត្តម ពេញ វិបុល អគ្គនាយករង​នៃអគ្គនាយកដ្ឋាន​កិច្ចការអយ្យការ និង​ព្រហ្មទណ្ឌ ​និង​ លោកស្រី សុន សុខាលីដា ​ប្រធាននាយកដ្ឋាន​កិច្ចការអយ្យការ និង​ព្រហ្មណ្ឌ ចូល​រួម​សិក្ខា​ស្តីពី «ការគ្រប់គ្រង ការចាត់ចែង និងការរឹបអូស​ផលនៃបទល្មើស» ដែលរៀបចំ​ដោយ​អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ​ និងក្រសួងយុត្តិធម៌ ​។