ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិនិត្យ និងពិភាក្សាកែសម្រួលទៅលើឯកសារទស្សនទាន និងការសិក្សាស្រាវជ្រាវពាក់ព័ន្ធទៅនឹងការរៀបចំគោលនយោបា

         

        នៅទីស្តីការក្រសួង នារសៀល ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិនិត្យនិងពិភាក្សាកែសម្រួលទៅលើឯកសារទស្សនទាន និងការសិក្សាស្រាវជ្រាវពាក់ព័ន្ធទៅនឹងការរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា រួមទាំងផែនការការងារនិងកម្មវិធីពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលមានដូចជា ស្ថាប័នរដ្ឋ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ។