ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្រ្តីថ្មីក្រសួងយុត្តិធម៌

នារសៀល ថ្ងៃពុធ  ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០១  ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្រ្តីថ្មីក្រសួងយុត្តិធម៌ ជំនួស ឯកឧត្តម អង្គ វង្សវឌ្ឍានា អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។
ពិធីប្រកាសផ្ទេរមុខតំណែងនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ ៕