ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាឧត្តមមន្រ្តីច្បាប់អាស៊ានកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជាក្នុងកិច្ចប្រជុំលើកទី៩ នៃក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ាន(ASLOM) ស្តីពីសុខដុមភាវូបនីយកម្

       នាព្រឹកថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាឧត្តមមន្រ្តីច្បាប់អាស៊ានកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ក្នុងកិច្ចប្រជុំលើកទី៩ នៃក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ាន(ASLOM) ស្តីពីសុខដុមភាវូបនីយកម្មច្បាប់ពាណិជ្ជកម្មនៃបណ្តាប្រទេសអាស៊ាន តាមរយៈវីដេអូ conference នៅសាលប្រជុំទីស្តីការក្រសួង យុត្តិធម៌។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងពាណិជ្ជកម្ម និងក្រុមការងារនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ នៃក្រសួងយុត្តិធម៌។ កិច្ចប្រជុំបានពិភាក្សា និងទទួលបច្ចុប្បន្នភាពពីបណ្តាប្រទេសអាស៊ានជាអាទិ៍លើ ច្បាប់ស្តីពីមជ្ឍត្តការផ្នែកពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការទិញលក់ទំនិញជាអន្តរជាតិ (International Sale of Goods) និងអនុសញ្ញា សិង្ហបុរីស្តីពីសន្ធានកម្ម។