ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយក កិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ អញ្ជើញជាវាគ្មិន ក្នុងពិធីធ្វើបទបង្ហាញស្តីពី ការសម្អាតប្រាក់ និងការផ្សព្វផ្សាយអំពីច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ នៅសាលាដំបូង...

     នាព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយក កិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ អញ្ជើញជាវាគ្មិន ក្នុងពិធីធ្វើបទបង្ហាញស្តីពី ការសម្អាតប្រាក់ និងការផ្សព្វផ្សាយអំពីច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

    ក្នុងអង្គពីធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាថ្នាក់ដឹកនាំ អស់លោក លោកស្រីចៅក្រម ព្រះរាជអាជ្ញារង ព្រមទាំងមន្ត្រី នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។