ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ មូលមតិគ្នានិមន្តព្រះសង្ឃចំនួន១២អង្គ ធ្វើពិធីកាន់បិណ្ឌទី៨ ក្នុងពន្ធនាគារខេត្ត

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បាននាំយកម្ហូមអាហារ និង គ្រឿងឧបភោគ បរិភោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់ពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីធ្វើពិធី កាន់បិណ្ឌទី៨ នៅក្នុងពន្ធនាគារខេត្ត ដោយបាននិមន្តព្រះសង្ឃចំនូន១២អង្គ ជាអធិបតី។ ក្នុងពិធីនេះក៏មាន ការចូលរួមផងដែរពីសំណាក់មន្រ្តីពន្ធនាគារ ព្រមទាំងបានអនុញ្ញាតឱ្យអ្នកជាប់ឃុំធ្វើពីធីរាប់បាត្រ និងទទួលការ ប្រោះព្រំពីព្រះសង្ឃថែមទៀតផង។