ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារទី១ គ.យ.ក.ស. អញ្ជើញដឹកនាំក្រុមការងារ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល១០០ថ្ងៃ នៃការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តស្វាយរៀង

   នៅរសៀល ថ្ងៃព្រហស្បតិ៍ ០៨រោច  ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានអញ្ជើញដឹកនាំក្រុមការងារទី១ ចុះទៅបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល១០០ថ្ងៃ នៃការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តស្វាយរៀង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអស់លោកជាសមាសភាពក្រុមការងារទី១ ក្រុមការងារទទួលបន្ទុកនៅសាលាដំបូងខេត្តស្វាយរៀង ឯកឧត្តមប្រធានសាលាដំបូង  និងឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ព្រមទាំងលោកប្រធានលេខាធិការដ្ឋានខេត្តស្វាយរៀង ៕