ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំគណៈប្រតិភូ នៃក្រសួងយុត្តិធម៌ ចូលរួមការពារសេចក្តីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្ឋសភា

      

     នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃក្រសួងយុត្តិធម៌ ចូលរួមការពារសេចក្តីព្រាងច្បាប់ចំនួន៣ ជាមួយគណៈកម្មការទី៦ នៃរដ្ឋសភា នៅវិមានរដ្ឋសភា ។ សេចក្តីព្រាងច្បាប់ទាំងនេះរួមមាន :

១.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ។

២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញា ស្តីពី បត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង។

៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និង សហព័ន្ធរុស្សី។