ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី៣ នៃ(គ.យ.ក.ស) ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល និងវាយតម្លៃការអនុវត្តយុទ្ធនាការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង

       នាថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពី ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៣ ជូន ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមទី៣ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តយុទ្ធនាការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការ លោកប្រធានលេខាធិការដ្ឋាន ស្នងការខេត្ដ មេបញ្ជាការខេត្ដ ស្នងការរងទទួលបន្ទុកយុត្ដិធម៌ មេបញ្ជាការរងទទួលបន្ទុកយុត្ដិធម៌ អធិការ អធិការរងទទួលបន្ទុកយុត្ដិធម៌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។