ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តព្រៃវែង បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ ដើម្បីពង្រឹង និង ពន្លឿននីតិវិធីលើចំណាត់ការ នៃសំណុំរឿងកកស្ទះ

        នៅព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី09 ខែកញ្ញា ឆ្នាំ2020 វេលាម៉ោង9ព្រឹក នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង មានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍភាពការងារ ដើម្បីពង្រឹង និងពន្លឿននីតិវិធីចំណាត់ការនៃសំណុំរឿងកកស្ទះ ឱ្យមានលក្ខណៈល្អប្រសើរបន្ថែមទៀត នាដំណាច់ឆ្នាំ2020នេះ។ ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក នាង ស៊ីណាវឌ្ឍនៈ ប្រធានក្រុមការងារទទួលបន្ទុកសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ព្រមទាំងសហការី និង មានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី ព្រមទាំងមន្រ្តីលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្តព្រៃវែងផងដែរ ។