ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស. ដឹកនាំក្រុមការងារទី២ ចុះពិនិត្យលើវឌ្ឍនៈភាពការងារ និងចំណាត់ការសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី។

      ខេត្តរតនគិរី នាព្រឹក ថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស. )បានដឹកនាំក្រុមការងារទី២ គ.យ.ក.ស. ចុះពិនិត្យលើវឌ្ឍនៈភាពការងារ និងចំណាត់ការសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី ដោយឯកឧត្តម រដ្ឋលេខាធិការ បានកោតសរសើរ លើលទ្ធផល ការងារដែល ចៅក្រម និងព្រះរាជអាជ្ញា សម្រេច បានរយៈពេលកន្លងមក ហេីយ ឯកឧត្តម រដ្ឋលេខាធិការ លើកទឹកចិត្ត ជំរុញ ដល់ ចៅក្រម និងព្រះរាជអាជ្ញា ខិតខំបន្តការដោះស្រាយសំណុំរឿងកកស្ទះដែលនៅសល់ឱ្យបានលឿន ដោយគោរព អភិក្រម ឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ និងមិនពុករលួយ ។