ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ខាន់ វណ្ណ: អគ្គាធិការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី២ គ.យ.ក.ស. ដឹកនាំក្រុមការងារទី២ ចុះពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ

     ខេត្តត្បូងឃ្មុំ នារសៀល ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ខាន់ វណ្ណ: អគ្គាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី២ នៃគ.យ.ក.ស. បានដឹកនាំក្រុមការងារទី២ គ.យ.ក.ស. ចុះពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយពេលបំពេញបេសកកម្មនេះ ឯកឧត្តម បានកោតសរសើរ លើលទ្ធផល ការងារបានល្អកន្លងមក និងលើកទឹកចិត្តដល់ ចៅក្រម និងព្រះរាជអាជ្ញា បន្តការដោះស្រាយសំណុំរឿងកកស្ទះនៅសល់ឱ្យបានឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ និង មិនពុករលួយ ។