ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី២ គ.យ.ក.ស. ដឹកនាំក្រុមការងារទី២ ចុះពិនិត្យលើវឌ្ឍនៈភាពការងារ និងចំណាត់ការសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

              

        ខេត្តកំពង់ចាម នាព្រឹក ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី២ នៃគ.យ.ក.ស. បានដឹកនាំក្រុមការងារទី២ គ.យ.ក.ស. ចុះពិនិត្យលើវឌ្ឍនៈភាពការងារ និងចំណាត់ការសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយពេលបំពេញបេសកកម្មនេះ ឯកឧត្តម បានកោតសរសើរ លើលទ្ធផល ការងារបានល្អកន្លងមក និងលើកទឹកចិត្តដល់ ចៅក្រម និងព្រះរាជអាជ្ញា បន្តការដោះស្រាយសំណុំរឿងកកស្ទះនៅសល់ឱ្យបានឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ និង មិនពុករលួយ ។