ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ប្រធានគណ:កម្មការទី១ នៃព្រឹទ្ធសភា និងប្រតិភូអមដំណើរ បានជួបសវនាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ ស្តីពីការអនុវត្តក្រមទាំង៤ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ

       នៅព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម យ៉ង់ សែម ប្រធានគណ:កម្មការទី១ នៃព្រឹទ្ធសភា និងប្រតិភូអមដំណើរ បានជួបសវនាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ ក្នុងការអនុវត្តក្រមទាំង៤ «ក្រមនីតិវិធីព្រហ្មទណ្ឌ , ក្រមព្រហ្មទណ្ឌ , ក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណី » ពាក់ព័ន្ធការអនុវត្តសិទ្ធិមនុស្ស ។