ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស. ដឹកនាំក្រុមការងារទី២ ចុះពិនិត្យលើវឌ្ឍនៈភាពការងារ និងចំណាត់ការសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

        ខេត្តមណ្ឌលគិរី ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវគ្នានឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត គ.យ.ក.ស. បានដឹកនាំក្រុមការងារទី២ គ.យ.ក.ស. ចុះពិនិត្យលើវឌ្ឍនៈភាពការងារ និងចំណាត់ការសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដោយឯកឧត្តមប្រធាន បានកោតសរសើរ លើលទ្ធផល ការងារបានល្អកន្លងមក និងលើកទឹកចិត្តដល់ ចៅក្រម និងព្រះរាជអាជ្ញា បន្តការដោះស្រាយសំណុំរឿងកកស្ទះនៅសល់ឱ្យបានឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ និង មិនពុករលួយ ។