ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាប្រធានក្រុមការងារទី១នៃ(គ.យ.ក.ស) ដឹកនាំកិច្ចប្រជុំក្រុមការងាដើម្បីត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលនៃការចុះដឹកនាំអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនាពេល១០០កន្លងមក

     នៅក្រសួងយុត្តិធម៌ រសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១នៃ(គ.យ.ក.ស)ដឹកនាំកិច្ចប្រជុំក្រុមការងាដើម្បីត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលនៃការចុះដឹកនាំអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនាពេល១០០ថ្ងៃ កន្លងមកនៅសាលាដំបូងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ជាលទ្ធផល កិច្ចប្រជុំនេះបានរកឃើញនូវចំនុចយុទ្ធសាស្ត្រមួយចំនួនបន្ថែមទៀត ដើម្បីដាក់ចេញនូវផែនការសកម្មភាពការងាររបស់ក្រុមការងារទី១ គ.យ.ក.ស សម្រាប់អនុវត្តនាពេលខាងមុខ។