ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារទី៤ នៃគ.យ.ក.ស ចុះត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត ជុំទី៦។

       នាថ្ងៃ សុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ នៃ គ.យ.ក.ស បាន ចុះត្រួតពិនិត្យទិន្នន័យសំណុំរឿង និងលើកទិសដៅសម្រាប់ការអនុវត្តបន្តក្នុងគោលបំណងពន្លឿនចំណាត់ការសំណុំរឿង ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង និង  អយ្យការអមសាលាដំបូងខេត្តកោះកុង។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯឧត្តមប្រធានសាលាដំបូង តំណាងអយ្យការអមសាលាដំបូង លោកប្រធានលេខាធិការរដ្ឋបាល និងមន្រ្តីពាក់ព័ន្ធ។