ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារទី៤ នៃគ.យ.ក.ស ចុះត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត ជុំទី៦។

       នាថ្ងៃ ពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ នៃ គ.យ.ក.ស បាន ចុះពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យសំណុំរឿង និង ប្រមូលរបាយការណ៍ប្រចាំខែសីហា និងរបាយការណ៍រយៈពេល ១០០ថ្ងៃ ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពី លោកប្រធានលេខាធិការរដ្ឋបាលសាលាដំបូង និងមន្រ្តីពាក់ព័ន្ធ។