ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះធ្វើអធិការកិច្ចការងារ នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ក្នុងខេត្តស្វាយរៀង នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

          នៅព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះធ្វើអធិការកិច្ច ពិនិត្យសៀវភៅចុះបណ្តឹង បញ្ជីឃាត់ខ្លួន និងមន្ទីរឃុំឃាំងបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ក្នុងខេត្តស្វាយរៀង ព្រមទាំងបានណែនាំអំពីនីតិវិធីត្រូវអនុវត្តក្នុងករណីបទល្មើសព្រហ្មទណ្ឌ ឱ្យស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ជាមួយគ្នានេះដែរ ឯកឧត្តមព្រះរាជអាជ្ញាក៏បានចែកសៀវភៅក្រមនីតិវិធីព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌមួយចំនួន ដល់មន្រ្តីនគរបាលយុត្តិធម៌ក្រុងស្វាយរៀងផងដែរ។