ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំពិនិត្យ គណៈកម្មការថ្នាក់ជាតិដើម្បីពិនិត្យគោលការណ៍ បន្ធូរបន្ថយ ទោស និងលើកលែងទោស និងពិភាក្សា លើ សេចក្តី លើសេចក្តីព្រាង ព្រះរាជក្រឹត្យ ស្តីពី ការបន្ធូរបន្ថយទោស និង លើកលែងទោស ។

      នារសៀលថ្ងៃអង្គារ  ៧កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម  កើត  រិទ្ធ  រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំពិនិត្យ គណៈកម្មការថ្នាក់ជាតិដើម្បីពិនិត្យគោលការណ៍ បន្ធូរបន្ថយ ទោស និងលើកលែងទោសតាមគោលការណ៍  ព្រមទាំងពិភាក្សា លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី «ការបន្ធូរបន្ថយទោស និង លើកលែងទោស» ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន សមាជិក នៃគណៈកម្មការថ្នាក់ជាតិជាច្រើនរូប ។